កម្ពុជា-ចិន វិនិយោគរួមគ្នា១០លានដុល្លារ ផលិតដែកផ្គត់ផ្គង់ទីផ្សារកម្ពុជា និងនាំចេញទៅក្រៅស្រុក

FN ៖ Fuxin Steel Buildings ជាក្រុមហ៊ុនបុត្រស័ម្ពន្ធ ISI GROUP ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យឧស្សាហកម្មផលិតដែកនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយនឹង China Steel Structure Corporation (CSSC) ជាក្រុមហ៊ុនដ៏ធំមួយ មានជំនាញផ្នែកផលិតគ្រោងបង្គំដែករបស់តៃវ៉ាន់ និងក្រុមហ៊ុន Welhunt Materials Enterprise (WH) ដែលមានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិលើសម្ភារដែក បានបោះទុនរួមគ្នា១០លានដុល្លារ បង្កើតជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយមានឈ្មោះថា Chungkang Steel Structure (Cambodia) ។ លោក កាំង ឡេង អគ្គនាយករបស់ក្រុមហ៊ុន ISI Group បានថ្លែងថា Chungkang Steel Structure (Cambodia) បានបង្កើតឡើងកាលពីឆ្នាំ២០១៥ ហើយការសាងសង់រោងចក្រ ដំណាក់កាលទី១ បានបញ្ចប់ និងបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៦ ជាមួយនឹងសមត្ថភាពក្នុងការផលិតចំនួន១,៥០០តោនក្នុងមួយខែ។ បន្ទាប់ពីដំណើរការបាន១ឆ្នាំ ដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងការកើនឡើងខ្ពស់នៃតម្រូវការទីផ្សារ បានធ្វើឲ្យក្រុមហ៊ុននេះ … Continue reading កម្ពុជា-ចិន វិនិយោគរួមគ្នា១០លានដុល្លារ ផលិតដែកផ្គត់ផ្គង់ទីផ្សារកម្ពុជា និងនាំចេញទៅក្រៅស្រុក